ក្លឹប Crystal កំណត់គោលដៅអ្នកជំនួសកន្លែងរបស់កីឡាករ Marc Guehi

0

ក្លឹប Crystal Palace កំពុងពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែការពារកណ្តាលរបស់ Sporting CP កីឡាករ Ousmane Diomande ចំពេលមានការរំពឹងទុកជុំវិញអនាគតរបស់កីឡាករ Marc Guehi។

ម្ចាស់ជើងឯក FA Cup កំពុងសម្លឹងមើលការពង្រឹងក្រុមរបស់ពួកគេនៅមុនយុទ្ធនាការ ២០២៥-២៦ ហើយបានបោះជំហានដ៏ធំមួយឆ្ពោះទៅរកការចុះហត្ថលេខាលើខ្សែការពារកណ្តាល ដែលជាអាទិភាពសំខាន់សម្រាប់ក្លឹប។

បើយោងតាមការចេញផ្សាយរបស់ BBC Sport បានអោយដឹងថាការចរចាជាមួយ Sporting CP ទាក់ទងនឹងអនាគតរបស់ Diomande កំពុងដំណើរការ៕