ក្លឹប Paris Saint-Germain កំពុងខិតជិតក្នុងការចុះហត្ថលេខាលើកីឡាករ Illia Zabarnyi ក្នុងការផ្ទេរ ៦០លានអឺរ៉ូពីក្លឹប Bournemouth ដែលថ្មីៗនេះទើបតែបានលក់កីឡាករ Dean Huijsen ទៅអោយក្លឹប Real Madrid ។
ក្លឹប PSG បានព្យាយាមបញ្ចប់ការផ្លាស់ប្តូរសម្រាប់ Zabarnyi ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅដំបូង ដូច្នេះគាត់អាចលេងក្នុង Club World Cup ប៉ុន្តែពួកគេមិនទទួលបានកិច្ចព្រមព្រៀងទាន់ពេលទេ។
ទោះជាយ៉ាងណាក៏ដោយបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាការចរចាកំពុងធ្វើឡើង ហើយឆ្ពោះទៅរកការសន្និដ្ឋានជាវិជ្ជមានសម្រាប់ក្រុមឈ្នះ Champions League ៕







