ក្លឹប Manchester United កំពុងសម្លឹងមើលការខ្ចីជើងសម្រាប់កីឡាករ Joao Palhinha របស់ Bayern ខណៈដែលលោក Ruben Amorim សម្លឹងរកការបន្ថែមកីឡាករនៅតំបន់បម្រើ បន្ទាប់ពីការខកខានការផ្ទេរ Ederson ។
ក្លឹប United កំពុងតែស្វែងរកការខ្ចីជើងសម្រាប់ខ្សែបម្រើ Palhinha របស់ Bayern Munich បន្ទាប់ពីត្រូវបានដកខ្លួនពីការផ្ទេរកីឡាករ Ederson របស់ Atalanta ដោយសារតែតម្លៃផ្ទេរ។
បើយោងតាមការចេញផ្សាយរបស់ GIVEMESPORT បានអោយដឹងថាខ្សែបម្រើការពារវ័យ ២៩ឆ្នាំដែលបានចូលរួមជាមួយ Bayern ក្នុងតម្លៃ ៤៨លានផោនពីក្លឹប Fulham កាលពីរដូវក្តៅមុនបានជួបការលំបាកក្នុងការទទួលបានកន្លែងលេងក្នុងជម្រើសដំបូង ហើយអាចត្រូវបានអនុញ្ញាតឱ្យចាកចេញជាបណ្តោះអាសន្ន ដោយមានការពិភាក្សាផ្ទៃក្នុងកំពុងបន្តរវាងក្រុម Bayern Munich និងបិសាចក្រហម៕