ក្លឹប Chelsea ត្រូវបានរាយការណ៍ថានឹងលួចផ្ទេរយកកីឡាករ Joao Pedro ដែលជាគោលរបស់ក្លឹប Newcastle បើទោះបីជាខ្សែប្រយុទ្ធ Brighton រូបនេះកំពុងពិភាក្សាជាមួយក្លឹបសារិកាព្រៃក៏ដោយ។
នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹបតោខៀវកំពុងពិចារណាលើការដាក់សំណើរផ្លូវការសម្រាប់កីឡាករ Pedro ដែលមិនដូចទៅនឹងក្លឹប Newcastle ដែលបានចូលជួបពិភាក្សាជាផ្លូវការជាមួយក្លឹបហើយ។
ជាមួយនឹងកីឡាករវ័យ ២៣ឆ្នាំរូបនេះបានខកខានការប្រកួតចំនួន ២ដងចុងក្រោយនៃរដូវកាលមុន ហើយក្លឹប Brighton បានកំពុងធ្វើការសម្រាប់ការផ្ទេរខ្សែប្រយុទ្ធក្រិក Charalampos Kostoulas មកជំនួសកន្លែងគាត់៕