ក្លឹប Leverkusen កំណត់គោលដៅអ្នកជំនួសកន្លែងរបស់ខ្សែការពារ Tah

0

ក្លឹប Bayer Leverkusen កំពុងតែខិតជិតក្នុងការដាក់សំណើរតម្លៃ ៣៤លានផោនសម្រាប់ខ្សែការពារ Jarrell Quansah របស់ Liverpool បន្ទាប់ពីការចាកចេញរបស់ខ្សែការពារកណ្តាល Jonathan Tah ។

កីឡាករ Tah បានជ្រើសរើសចូលរួមជាមួយក្រុម Bayern Munich បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយក្លឹប Leverkusen បានបញ្ចប់ ដោយបន្សល់ទុកចន្លោះប្រហោងនៅតំបន់ការពារកណ្តាល ដែលក្លឹបចង់បំពេញឱ្យបានឆាប់រហ័ស។

កីឡាករ Quansah គឺជាបេក្ខភាពលេខមួយ ហើយក្រុមជើងឯករង Bundesliga ត្រូវបានរាយការណ៍ថាបានបញ្ចប់ក្នុងកិច្ចព្រមព្រៀងជាមួយម្ចាស់ជើងឯក Premier League ដែលមានតម្លៃត្រឹមតែជាង ៤០លានអឺរ៉ូ៕