ក្លឹប Sheffield United បានតែងតាំងលោក Ruben Selles ជាអ្នកចាត់ការថ្មីរបស់ពួកគេ បន្ទាប់ពីចែកផ្លូវគ្នាជាមួយលោក Chris Wilder ។
សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានសរសេរថា «ក្រុម Sheffield United បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីបំពេញកៅអីគ្រូបង្វឹកនៅ Bramall Lane ដោយតែងតាំងគ្រូបង្វឹកដែលមានបទពិសោធន៍ Premier League និង Championship ។ លោក Ruben Selles គឺជាអ្នកចាត់ការថ្មីរបស់ Blades ហើយផ្លាស់ទៅ S2 ដោយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយក្លឹប។ ការតែងតាំងគ្រូបង្វឹកនឹងធ្វើឡើងនៅតាមពេលកំណត់»៕