ក្លឹប Spurs ចាប់អារម្មណ៍លើកីឡាកររបស់ West Ham

0

ក្លឹប Tottenham Hotspur បានសាកសួរអំពី Mohammed Kudus ខណៈដែលពួកគេចង់ពង្រឹងក្រុមឈ្នះពាន Europa League មុនពេលត្រលប់ទៅកាន់ការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។

ដោយមានលោក Thomas Frank ជាអ្នកទទួលខុសត្រូវ ក្លឹបបានធ្វើការដាក់សំណើរទិញ Bryan Mbeumo របស់ Brentford រួចហើយ ហើយបើយោងតាមការចេញផ្សាយរបស់ GOAL បានអោយដឹងថាពួកគេក៏បានទាក់ទងចង់ទិញកីឡាករសញ្ជាតិហ្គាណារបស់ក្លឹប West Ham ខណៈពួកគេមិនទាន់បំពេញតាមការទាមទារ ៦៥លានផោនដែលបានកំណត់ ហើយក្លឹប Spurs មានបំណងបង់ប្រាក់តែ ៥០លានផោនប៉ុណ្ណោះ៕