កីឡាករ Douglas Luiz ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពី Juventus នៅរដូវក្តៅនេះ បន្ទាប់ពីចំណាយពេលត្រឹមតែមួយឆ្នាំនៅទីក្រុង Turin ។
នេះបើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាក្លឹប Leeds United ដែលទើបនឹងឡើងមកកាន់ Premier League ត្រូវបានរាយការណ៍ថាបានបង្ហាញពីចំណាប់អារម្មណ៍លើកីឡាករប្រេស៊ីល ហើយក្លឹប Juventus មានឆន្ទៈអនុញ្ញាតឱ្យគាត់ចាកចេញ ប្រសិនបើពួកគេទទួលបាន 40លានអឺរ៉ូក្នុងថ្លៃផ្ទេរ៕