យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការផ្ទេរកីឡាករ Milos Kerkez ទៅ Liverpool នៅតែជាបញ្ហាក្នុងរយៈពេលខ្លី។
ការពិភាក្សាចុងក្រោយនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះរវាងក្លឹបនឹងក្លឹប ខណៈដែលកិច្ចព្រមព្រៀងនឹងមិនត្រូវបានបញ្ចប់នៅថ្ងៃនេះទេ ប៉ុន្តែវានឹងអាចត្រូវបានបោះត្រាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ជាមួយនឹងការពិភាក្សាកំពុងតែបន្ត …… ហើយខ្សែការពារឆ្វេងរបស់ក្លឹប Rennes កីឡាករ Truffert នឹងក្លាយជាអ្នកជំនួសកន្លែងរបស់កីឡាករ Milos Kerkez នៅ Bournemouth៕