យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានដាក់សំណើថ្មីសម្រាប់ការផ្ទេរយកកីឡាំករ Jamie Bynoe-Gittens ដោយសំណើរមានតម្លៃ ៥០លានអឺរ៉ូ។ បន្ទាប់ពីការដាក់សំណើរដំបូងមានតម្លៃ ៣៥លានអឺរ៉ូត្រូវបានច្រានចោល ក្លឹប Chelsea បានព្យាយាមម្តងទៀតដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងអោយបានមុនថ្ងៃផុតកំណត់សម្រាប់ការប្រកួត Club World Cup។
បើយោងតាមការចេញផ្សាយរបស់ RMC Sport បានអោយដឹងថាសំណើរតម្ល ៥០លានអឺរ៉ូស្ថិតនៅលើតុសម្រាប់ក្លឹប ខណៈពេលដែលកិច្ចព្រមព្រៀងជាមួយកីឡាករមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០៣២។ ប្រសិនបើកិច្ចព្រមព្រៀងមិនអាចសម្រេចបាននៅថ្ងៃនេះ ដូច្នេះក្លឹបតោខៀវត្រូវបន្តចរចាទៀតនៅសប្តាហ៍ក្រោយ ពីព្រោះពួកគេចង់បានកីឡាករ Gittens៕