យោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថាក្លឹបបិសាចក្រហមបានដាក់តម្លៃ ៧០លានផោន លើ Garnacho ដោយក្លឹបល្បីៗជាច្រើននៅទូទាំងទ្វីបអឺរ៉ុបកំពុងតាមដានយ៉ាងដិតដល់លើលទ្ធភាពដែលផ្ទេរយកគាត់បាន។ មន្ត្រីក្លឹបជឿថា Garnacho គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករមួយចំនួនដែលមាននៅក្នុងបញ្ជីអាចលក់បានតម្លៃខ្ពស់ និងប្រមូលប្រាក់មកធ្វើការដោះដូរកីឡាករថ្មីសម្រាប់ផែនការរបស់ពួកគេ។ ខណៈដែលមិនបានធ្វើការជម្រុញគាត់អោយចាកចេញ ក្លឹប Man United ត្រូវបានគេយល់ថានឹងបើកចំហក្នុងការចរចាប្រសិនបើការផ្តល់ជូនដ៏ត្រឹមត្រូវមកជាមួយ។
ក្លឹប Chelsea និង Aston Villa ត្រូវបានគេលើកឡើងថាជាក្លឹបក្នុងស្រុកដែលចាប់អារម្មណ៍លើការផ្ទេរ ខណៈដែលក្លឹប Napoli, Atletico Madrid និង Bayer Leverkusen ក៏កំពុងស្វែងរកលទ្ធភាពនៃការផ្លាស់ប្តូរផងដែរ។ ការផ្លាស់ប្តូរទៅកាន់ Bundesliga នឹងឃើញថាគាត់អាចជួបជុំជាមួយលោក Erik ten Hag ឡើងវិញ។ ការចាប់អារម្មណ៍របស់ Villa គឺកាន់តែមិននឹកស្មានដល់ បើទោះបីជាការផ្តល់ជូនផ្លូវការណាមួយអាចមានទំនាក់ទំនងនឹងការលក់កីឡាករ Morgan Rogers ដែលកំពុងត្រូវបាន Chelsea និង Arsenal ចង់បាន។
ការអត្ថាធិប្បាយផ្ទាល់ខ្លួនរបស់ Garnacho បន្ទាប់ពីការចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League របស់ United ក្រោមស្នាដៃក្រុម Tottenham Hotspur បានធ្វើឱ្យមានការរំពឹងទុកបន្ថែមទៀតអំពីអនាគតរបស់គាត់ ។ ខ្សែបម្រើស្លាបដែលត្រូវបានគេដាក់ជាកីឡាករបម្រុងដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់ការប្រកួតដែលធ្វើឡើងនៅទីក្រុង Bilbao បានបង្ហាញការខកចិត្តនៅពេលបន្ទាប់។ នៅក្នុងសេចក្តីថ្លែងការណ៍ក្រោយការប្រកួត គាត់បានពណ៌នាយុទ្ធនាការនេះថាជា “s***” ហើយបានបន្សល់ទុកនូវស្ថានភាពមិនច្បាស់លាស់របស់គាត់ ដោយបាននិយាយថា “ខ្ញុំនឹងព្យាយាមរីករាយជាមួយរដូវក្តៅ ហើយមើលថាមានអ្វីកើតឡើងបន្ទាប់ទៀត”។
ស្ថានភាពរបស់កីឡាករ Garnacho គឺជាផ្នែកមួយនៃការរុះរើតំបន់ប្រយុទ្ធនៅ Old Trafford ជាមួយនឹងខ្សែប្រយុទ្ធមួយចំនួនទៀតក៏ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ផងដែរ។ កីឡាករ Marcus Rashford, Jadon Sancho និង Antony ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅលើកំណាត់ផ្លូវនៃការចាកចេញ ខណៈដែល United សម្លឹងមើលការកែទម្រង់ជួរមុខរបស់ពួកគេ។
ក្លឹប United កំពុងដំណើរការសកម្មភាពលក់ដើម្បីទិញ ដែលមានន័យថាការលក់ចេញនឹងកំណត់ទំហំនៃការទិញចូល។ ពួកគេបានបញ្ជាក់ពីការទិញយកខ្សែប្រយុទ្ធរបស់ក្លឹប Wolves កីឡាករ Matheus Cunha ក្នុងតម្លៃ ៦២.៥លានផោន ហើយការពិភាក្សាកំពុងឈានទៅមុខសម្រាប់កីឡាករ Bryan Mbeumo របស់ Brentford ។ ការដាក់សំណើរ ៥៥លានផោនរបស់ United សម្រាប់កីឡាករ Cameroonian ត្រូវបានច្រានចោល ប៉ុន្តែការចរចាររវាងក្លឹបទាំងពីរកំពុងបន្ត៕