ក្លឹប Crystal Palace កំណត់គោលដៅអ្នកជំនួសតំណែង Guehi

0

យោងតាមការចេញផ្សាយរបស់ The Telegraph​ បានអោយដឹងថាក្លឹប Crystal Palace កំពុងតែថ្លឹងថ្លែងនូវការផ្លាស់ប្តូរសម្រាប់ខ្សែការពារ Ousmane Diomande របស់ Sporting Lisbon ខណៈដែលពួកគេមានបំណងពង្រឹងក្រុមរបស់ពួកគេបន្ទាប់ពីជោគជ័យក្នុង FA Cup កាលពីរដូវកាលមុន។

ជាមួយនឹងកិច្ចសន្យារបស់ Marc Guehi ឈានចូលដល់ឆ្នាំចុងក្រោយនេះ ក្លឹប Palace ដឹងថាមានការចាប់អារម្មណ៍លើប្រធានក្រុមរបស់ពួកគេ ហើយបានចាប់ផ្តើមស្វែងរកអ្នកជំនួសគាត់។ កីឡាករ Diomande នៅតែស្ថិតក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០២៦ ហើយកិច្ចព្រមព្រៀងណាមួយទំនងជាធ្វើឱ្យ Palace ទទួលបានតម្លៃផ្ទេរ ៤៥លានផោន៕