យោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាក្លឹប Inter មានបំណងចង់ពង្រឹងក្រុមរបស់ពួកគេ ហើយគ្រោងនឹងនាយកកីឡាករសំខាន់ៗចំនួន ៣រូបនៅរដូវក្តៅនេះ។ ប្រធានក្លឹប Inter លោក Beppe Marotta និងប្រធានផ្នែកកីឡា Piero Ausilio បានកំណត់អត្តសញ្ញាណកីឡាករមួយចំនួន ហើយក្នុងនោះកីឡាករ Hojlund ក៏ស្ថិតក្នុងចំណោមការរំពឹងទុកដែលអ្នកទាំងពីរចង់នាំយកទៅកាន់ប្រទេសអ៊ីតាលី។ ក្លឹប Inter បានស្នើសុំកិច្ចសន្យាខ្ចីជើងដំបូងទៅ Man Utd ជាមួយនឹងជម្រើសក្នុងការទិញយកខ្សែប្រយុទ្ធរូបនេះ។
ការចាកចេញរបស់លោក Simone Inzaghi បានធ្វើឲ្យក្លឹប Inter Milan សម្រេចចិត្តចុះហត្ថលេខានាំយកគ្រូបង្វឹកក្លឹប Parma លោក Cristian Chivu មកជំនួសតំណែងរបស់គាត់។ ទន្ទឹមនឹងនោះ ក្លឹប Inter Milan មានផែនការសំខាន់ៗនៅរដូវក្តៅនេះសម្រាប់តំបន់ចំនួនបី ដោយកំណត់គោលដៅទៅលើកីឡាករ Nico Paz ពី Como, Hojlund ពី United និង Giovanni Leoni មកពី Parma ។ របាយការណ៍បាននិយាយថាលោក Ausilio បានពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាករ Hojlund អស់រយៈពេលជាច្រើនសប្តាហ៍ ហើយខ្សែប្រយុទ្ធបានយល់ព្រមលើការផ្លាស់ប្តូរនេះហើយ៕