យោងតាមការចេញផ្សាយរបស់អ្នកកាសែត Florian Plettenberg បានអោយដឹងថាក្លឹប Lyon បានបដិសេធសំណើររដំបូងរបស់ក្លឹប Man City សម្រាប់ការផ្ទេរកីឡាករ Cherki ប៉ុន្តែសំណើរលើកទីពីរឥឡូវនេះកំពុងត្រូវបានរៀបចំ។ លោកបន្ថែមថា កីឡាករវ័យ ២១ឆ្នាំកំពុងរង់ចាំកិច្ចព្រមព្រៀងរវាងក្រុមទាំងពីរ។
កីឡាករ Cherki ហាក់ដូចជានិយាយថាការផ្ទេររបស់គាត់ពី Lyon ទៅ Man City គឺ «រួចរាល់» បន្ទាប់ពីបារាំងចាញ់ ៥-៤ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Nations League ក្រោមថ្វីជើងក្រុមអេស្ប៉ាញកាលពីថ្ងៃព្រហស្បតិ៍។ ខ្សែបម្រើស្លាបស្តាំដែលអាចលេងជាខ្សែបម្រើប្រយុទ្ធបាន ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Premier League ដូច្នេះវាអាចគ្រាន់តែជាបញ្ហានៃពេលវេលាមុនពេលគាត់ធ្វើដំណើរទៅកាន់ Etihad ។
កីឡាករ Cherki ដែលអាចជំនួសកន្លែងរបស់កីឡាករ Kevin De Bruyne នៅក្លឹប Man City ដោយគាត់បានចំណាយពេលដ៏អស្ចារ្យនៅក្លឹប Lyon ជាមួយនឹងការស៊ុតបញ្ចូលទី ១២គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ២០គ្រាប់នៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុម Ligue 1 ។
កីឡាករ Cherki ដែលត្រូវបានគេនិយាយថាមានលក្ខខណ្ឌដោះលែងតម្លៃ ២៥លានផោននៅក្នុងកិច្ចសន្យារបស់គាត់ជាមួយក្លឹប Lyon (ដែលផុតកំណត់នៅឆ្នាំ២០២៦) អាចនឹងបង្ហាញខ្លួនឱ្យបារាំងនៅថ្ងៃអាទិត្យទល់នឹងអាឡឺម៉ង់ក្នុងការប្រកួត Nations League ចំណាត់ថ្នាក់ទីបី / ទីបួន៕