កីឡាករ Jack Grealish អាចនឹងចាកចេញពីកីឡដ្ឋាន Etihad

0

បន្ទាប់ពីយុទ្ធនាការឆ្នាំ ២០២៤-២៥ ដ៏លំបាកជាមួយក្លឹប Man City ដែលឃើញកីឡាករ Jack Grealish ចាប់ផ្តើមបានត្រឹមតែ ៧ដងក្នុង Premier League និង ៧១៥នាទីនៅលើទីលាន ខ្សែបម្រើស្លាបទំនងជានឹងធ្វើចាកចេញពីកីឡដ្ឋាន Etihad នៅរដូវក្តៅនេះ។

ហើយបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាអ្នកចាត់ការទូទៅលោក Guardiola មិនបានដាក់បញ្ចូលឈ្មោះកីឡាកររូបនេះនៅក្នុងក្រុម សម្រាប់ការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្នុងការប្រកួត Club World Cup នៅចុងខែនេះ ដែលជំរុញឱ្យមានការរំពឹងទុកបន្ថែមទៀតថាកីឡាករអង់គ្លេសនឹងចាកចេញពីក្លឹប៕