ការដាក់សំណើររបស់ក្លឹប Liverpool ដើម្បីចុះហត្ថលេខាលើកីឡាករ Milos Kerkez ឥឡូវនេះអាចបង្កើនល្បឿនបន្ទាប់ពី Bournemouth បានយល់ព្រមលើលក្ខខណ្ឌជាមួយនឹងកីឡាករជំនួសគឺ Adrien Truffert ។
នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាក្លឹប Bournemouth បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Truffert ដែលជាខ្សែការពារឆ្វេង Rennes ដែលត្រូវបានគេកំណត់គោលដៅដើម្បីជំនួសកន្លែងកីឡាករ Kerkez ៕