បន្ទាប់ពីទៅកាន់ទឹកដីអ៊ីតាលីបានត្រឹមតែមួយឆ្នាំ ពេលនេះកីឡាករ Douglas Luiz មើលឃើញថាខ្លួនគាត់មិនពេញចិត្តក្រោមការដឹកនាំរបស់គ្រូបង្វឹក Igor Tudor ។ អ្នកចាត់ការទូទៅថ្មីរបស់ Juventus លោក Damien Comolli ក៏មិនពេញចិត្តក្នុងការរក្សាកីឡាករប្រេស៊ីលលើសពីយុទ្ធនាការ ២០២៤-២៥ ផងដែរ។
នេះបើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាកីឡាករ Luiz កំពុងងាកទៅរកការចាកចេញពីក្លឹប Serie A ហើយចង់ត្រលប់ទៅប្រទេសអង់គ្លេសវិញ។ Nottingham Forest និង Newcastle United ស្ថិតក្នុងចំណោមក្លឹបមួយចំនួនដែលបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ៕