ក្លឹបបិសាចក្រហមយល់ព្រមទិញផ្តាច់កុងត្រារបស់ខ្សែប្រយុទ្ធ Wolves

0

ក្លឹប Manchester United ត្រូវបានរាយការណ៍ថានឹងបញ្ចប់ការចុះហត្ថលេខាលើ Matheus Cunha ពីក្រុម Wolves នៅសប្តាហ៍ក្រោយ ខណៈដែលពួកគេយល់ព្រមបង់ប្រាក់ ៦២.៥លានផោនដែលជាថ្លៃផ្តាច់កុងត្រារបស់គាត់។

នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹប Manchester United គ្រោងនឹងចំណាយប្រាក់បង់ផ្តាច់លក្ខខណ្ឌបញ្ចប់កុងត្រារបស់ខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃ ៦២.៥លានផោន ដើម្បីចុះហត្ថលេខានាំយករូបគាត់មកកាន់ Old Trafford នៅរដូវក្តៅនេះ៕