យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានៅពេលនេះក្លឹប Manchester City បានដើរចេញពីការចរចារសម្រាប់ការផ្ទេរកីឡាករ Florian Wirtz ហើយ។
ការពិភាក្សាមិនដែលមានកម្រិតខ្ពស់ ឬនៅដំណាក់កាលចុងក្រោយឡើយ គ្រាន់តែជាការចរចាក្នុងជំហ៊ានដំបូងប៉ុណ្ណោះ ប៉ុន្តែក្លឹប Manchester City ជឿថាកញ្ចប់ផ្ទេរកីឡាកររូបនេះ គឺវាខ្ពស់ពេក។
កត្តានេះបានធ្វើអោយក្លឹប Manchester City ក្រឡេកទៅមើលកីឡាករ Morgan Gibbs-White ជំនួសវិញ៕