ក្លឹបអធិរាជស ចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ Bilbao

0

យោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Real Madrid ចង់បានការចុះហត្ថលេខាលើ Williams ហើយត្រូវបានរាយការណ៍ថាកំពុងពិចារណាលើលក្ខខណ្ឌដោះលែងដែលមានតម្លៃ ៥៨លានអឺរ៉ូដែលទើបតែដាក់បន្ថែមទៅក្នុងកិច្ចសន្យារបស់គាត់ បន្ទាប់ពីគាត់បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លឹប Athletic កាលពីរដូវក្តៅមុន។

កីឡាករ ​Williams គឺជាគោលដៅសំខាន់សម្រាប់គូប្រជែងរបស់ក្លឹប Madrid គឺក្លឹប Barcelona កាលពីឆ្នាំមុន ប៉ុន្តែកីឡាកររូបនេះនៅទីបំផុតបានសម្រេចចិត្តស្នាក់នៅបន្តជាមួយក្លឹប Bilbao ។

ទោះបីជាមានការបដិសេធរបស់គាត់ក៏ដោយ ក៏កីឡាករវ័យ ២២ឆ្នាំរូបនេះនៅតែជាគោលដៅសំខាន់សម្រាប់ក្រុមយក្សកាតាឡាន់ រហូតដល់ថ្មីៗនៅក្នុងសប្តាហ៍នេះ នៅពេលដែលប្រធានក្លឹបលោក Joan Laporta បានអះអាងថាក្លឹប Barcelona លែងចាប់អារម្មណ៍លើកីឡាកររូបនេះទៀតហើយ៕