ក្លឹប Arsenal បន្ថយចំណាប់អារម្មណ៍លើ Ollie Watkins

0

ក្តីសង្ឃឹមរបស់ Aston Villa ក្នុងការរក្សា Ollie Watkins បន្ទាប់ពីរដូវកាលនេះត្រូវបានផ្តល់ការជំរុញយ៉ាងខ្លាំង ក្រោយមានព័ត៌មានថាក្លឹប Arsenal លែងចង់ចុះហត្ថលេខាយកគាត់ទៀតហើយ។

កីឡាករ Watkins វ័យ ២៩ឆ្នាំនៅតែស្ថិតក្នុងទម្រង់លេងដ៏ល្អសម្រាប់ក្លឹប Villa ដោយរកបាន ១៣គ្រាប់។ បើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាទោះជាយ៉ាងណាក៏ដោយ Arsenal នឹងមិនត្រលប់មកដាក់សំណើរផ្ទេរថ្មីសម្រាប់គាត់នៅរដូវក្តៅនេះទេ។

ក្រុមកាំភ្លើងធំត្រូវបានកំណត់គោលដៅលើជម្រើសកីឡាករវ័យក្មេង រួមទាំងតារារបស់សារិការព្រៃ Alexander Isak ខ្សែប្រយុទ្ធ Viktor Gyokeres របស់ Sporting CP និង Benjamin Sesko របស់ RB Leipzig ៕