Home ព័ត៌មានកីឡា ក្លឹប Brighton កំពុងប្រជែងជាមួយក្លឹបជាច្រើនដើម្បីចុះហត្ថលេខាយកកីឡាករ Terry Yegbe

ក្លឹប Brighton កំពុងប្រជែងជាមួយក្លឹបជាច្រើនដើម្បីចុះហត្ថលេខាយកកីឡាករ Terry Yegbe

0

ក្លឹប Brighton ស្ថិតក្នុងគ្រោះថ្នាក់ក្នុងការប្រកួតប្រជែងចាញ់ក្លឹប Crystal Palace និង Fulham ខណៈដែលក្រុម Premier League ប្រឹងប្រែងក្នុងការចុះហត្ថលេខាយកកីឡាករ Terry Yegbe ពីក្រុមស៊ុយអែត Elfsborg ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាននៅអាហ្វ្រិកបានអោយដឹងថាក្លឹប Brighton បាននឹងកំពុងតាមដានខ្សែការពារកណ្តាល ប៉ុន្តែប្រភពពី Fotboll Direkt រាយការណ៍ថាក្រុម Palace, Fulham និងជើងឯក Championship គឺក្លឹប Sheffield United សុទ្ធតែមានប្រៀបលើ Brighton ក្នុងការប្រជែងយកកីឡាករ Terry Yegbe។

គួររំលឹកឡើងវិញផងដែរថាក្លឹប Union Berlin និង Freiburg ក៏កំពុងប្រជែងគ្នាដើម្បីចុះហត្ថលេខាលើកីឡាករវ័យ ២៤ឆ្នាំរូបនេះផងដែរ៕

Previous articleក្លឹប Bayern ប្រឆាំងនឹងការផ្តល់កុងត្រាថ្មីដល់ Thomas Muller
Next articleក្លឹប Arsenal បន្ថយចំណាប់អារម្មណ៍លើ Ollie Watkins