អនាគតរបស់ Thomas Muller ហាក់ដូចជានៅឆ្ងាយពី Bayern Munich លើសពីរដូវកាលនេះ ដោយក្រុម Los Angeles FC របស់ MLS កំពុងពិចារណាលើការផ្ទេរយកគាត់នារដូវក្តៅ។
អនាគតរបស់ Thomas Muller មើលទៅកាន់តែឆ្ងាយពី Allianz Arena នៅពេលដែលជិតដល់ទីបញ្ចប់នៃកុងត្រារបស់គាត់។ កីឡាករដែលបំបែកកំណត់បង្ហាញខ្លួនអោយក្លឹប Bayern Munich រូបនេះ នឹងផុតកុងត្រាជាមួយក្លឹបនៅរដូវក្តៅនេះ ហើយការពិភាក្សាទៅលើកុងត្រាថ្មីក៏កំពុងតែជាប់គាំង។
នេះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាជាមួយនឹងពេលវេលារបស់គាត់នៅ Bayern Munich ហាក់ដូចជាចប់ហើយ ក្លឹបកំពុងស្វែងរកកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយសម្រាប់ Muller ជាមួយក្លឹប Los Angeles FC ដែលជាដៃគូរបស់ខ្លួននៅ MLS ៕