នាយកផ្នែកកីឡារបស់ RB Leipzig បញ្ជាក់ពីអនាគតរបស់ Timo Werner

0

នាយកផ្នែកកីឡារបស់ RB Leipzig លោក Marcel Schafer បានបង្ហើបថាកីឡាករដែលកំពុងខ្ចីជើងនៅក្លឹប Tottenham គឺកីឡាករ Timo Werner នឹងត្រូវស្វែងរកក្លឹបថ្មីនៅរដូវក្តៅនេះ។

លោក Schafer បាននិយាយតាម RB Live ថា៖ “«Timo Werner បច្ចុប្បន្នកំពុងនៅក្លឹប Tottenham ។ យើងបានពិភាក្សាជាមួយភ្នាក់ងាររបស់គាត់កាលពី ២ ឬ ៣សប្តាហ៍មុន។ ខ្ញុំគិតថាការខ្ចីជើងមិនដំណើរការល្អដូចដែលយើងរំពឹងទុកនោះទេ។ Leipzig នឹងគិតអំពី Timo Werner និងកីឡាករទាំងអស់ដែលនឹងត្រលប់មកវិញនៅរដូវក្តៅក្នុងពេលកំណត់»៕