ក្លឹប Barca ដាក់គោលដៅលើកីឡាករពីរនាក់សម្រាប់ជំនួសតំណែងរបស់ Lewandowski

0

ក្លឹប Barcelona ត្រូវបានរំពឹងថានឹងស្វែងរកអ្នកជំនួសកន្លែងរបស់កីឡាករ Robert Lewandowski ដែលមានវ័យចំណាស់ ហើយពួកគេសម្លឹងឃើញខ្សែប្រយុទ្ធពីក្លឹបធំៗនៅអ៊ីតាលីចំនួន ២រូប។

នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាក្លឹប Juventus បានផ្តល់ឱកាសឱ្យ Barca ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Dusan Vlahovic ។ ឈ្មោះផ្សេងទៀតដែលត្រូវបានលើកឡើងនៅក្នុងការចេញផ្សាយនេះគឺកីឡាករ Victor Osimhen ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងនៅ Galatasaray ពី Napoli ។ ក្លឹបនៅក្របខណ្ឌ Serie A គ្រោងនឹងចែកផ្លូវជាមួយកីឡាករអន្តរជាតិនីហ្សេរីយ៉ានារដូវក្តៅនេះ៕