ខ្សែប្រយុទ្ធ Jonathan David របស់ Lille កំពុងតែក្លាយជាកីឡាករគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ ប៉ុន្តែការទាមទារប្រាក់ឈ្នួលរបស់គាត់អាចរារាំងក្លឹបយក្សនៅ Premier League ដែលមានក្លឹប Manchester United និង Liverpool ។
កិច្ចសន្យារបស់ David ជាមួយ Lille នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ស្របពេលដែលកីឡាកររូបនេះមិនព្រមបន្តកុងត្រាថ្មី គាត់ត្រូវបានគេកំណត់ថានឹងមានតម្រូវការខ្ពស់នៅរដូវក្តៅនេះក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។
នេះបើយោងតាមការចេញផ្សាយរបស់ French Football News បានអោយដឹងថា ក្លឹប Manchester United និង Liverpool ក្នុងក្របខ័ណ្ឌ Premier League ដែលចង់បានគាត់អាចនឹងត្រូវបានរារាំងដោយសារតែកីឡាករសញ្ជាតិកាណាដាបានទាមទារប្រាក់ឈ្នួលខ្ពស់៕