យោងតាមការចេញផ្សាយនាពេលថ្មីៗនេះ បានអោយដឹងថាក្លឹប Leeds កំពុងដាក់សំណើដេញថ្លៃនៅរដូវក្តៅដែលមានតម្លៃ ២លានអឺរ៉ូ សម្រាប់ខ្សែការពារឆ្វេងរបស់ Porto កីឡាករ Zaidu Sanusi ។
បើតាមការចេញផ្សាយរបស់ Africa Foot បានអោយដឹងថាក្លឹប Leeds បានបើកការពិភាក្សាជាមួយ Porto លើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើ Sanusi នៅរដូវក្តៅនេះ ខណៈដែលពួកគេរៀបចំផែនការដើម្បីផ្លាស់ប្តូរក្រុមរបស់លោក Daniel Farke ។
ខាងក្លឹប Championship ត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់កិច្ចព្រមព្រៀងពេញលេញរហូតដល់ឆ្នាំ២០២៩ ហើយការផ្តល់ជូននេះហាក់ដូចជាមិនអាស្រ័យលើការឡើងទៅកាន់ក្របខ័ណ្ឌ Premier League នោះទេ៕