ក្លឹប Real Madrid ត្រូវបានរាយការណ៍ថាកំពុងពិចារណាលើការផ្ទេរសម្រាប់ខ្សែការពារ Cristian Romero របស់ Tottenham Hotspur ខណៈដែលពួកគេសម្លឹងមើលការពង្រឹងខ្សែការពាររបស់ខ្លួននៅមុនរដូវកាលថ្មី។
នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាខ្សែការពារកណ្តាលអាហ្សង់ទីនបានក្លាយជាគោលដៅសម្រាប់ក្លឹប La Liga។ ក្រៅពី Romero ក្រុម Real Madrid ក៏កំពុងតាមដានខ្សែការពារស្ដាំ Pedro Porro របស់ Spurs ផងដែរ។
ខ្សែការពារសញ្ជាតិអេស្បាញកំពុងត្រូវបានចាត់ទុកថាជាជម្រើសជំនួសកីឡាករ Trent Alexander-Arnold របស់ Liverpool ដែលមិនទាន់បានចុះកិច្ចសន្យាថ្មីនៅ Anfield ៕