អ្នកចាត់ការទូទៅរបស់ Leicester City លោក Ruud van Nistelrooy ហាក់ដូចជាបានធ្វើសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ទាក់ទងនឹងអនាគតរបស់ Jannik Vestergaard, Odsonne Edouard និង Oliver Skipp បន្ទាប់ពីកីឡាករទាំងបីត្រូវបានដកចេញពីក្រុមក្នុងការប្រកួតរវាងក្លឹប Leicester ជាមួយក្រុម Chelsea ខណៈដែលពួកគេគ្មានរបួស និងអាចជ្រើសរើសសម្រាប់ការប្រកួតបាន។
នេះបើយោងតាមការចេញផ្សាយរបស់ Foxes of Leicester បានអោយដឹងថាការខកខានរបស់ពួកគេគឺជាការឆ្លុះបញ្ចាំងពីស្ថានភាពធ្លាក់ចុះរបស់ពួកគេនៅក្នុងក្រុម ហើយការសម្រេចចិត្តនេះបានធ្វើឱ្យមានចម្ងល់អំពីការរំពឹងទុកទៅលើអនាគតរបស់ពួកគេនៅក្នុងក្លឹប៕