ក្លឹប Newcastle United កំពុងឃ្លាំមើលយ៉ាងដិតដល់សម្រាប់កីឡាករ Randal Kolo Muani ដែលបច្ចុប្បន្នកំពុងលេងក្រោមលក្ខខណ្ឌខ្ចីជើងនៅក្លឹប Juventus ពីក្លឹប Paris Saint-Germain ។ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាខ្សែប្រយុទ្ធសញ្ជាតិបារាំងស្ថិតក្នុងបញ្ជីសម្រាំងរបស់ក្លឹប Newcastle United ដែលអាចជាអ្នកមកជំនួសកន្លែងរបស់កីឡាករ Alexander Isak ប្រសិនបើខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតសម្រេចចិត្តចាកចេញពី St. James’ Park នៅរដូវក្តៅនេះ។
ទោះបីជាមានការរំពឹងទុកអំពីការផ្លាស់ប្តូរបន្ទាប់របស់គាត់ក៏ដោយ ក៏ប៉ុន្តែកីឡាករ Kolo Muani បានបញ្ជាក់អំពីការបើកចំហរក្នុងការស្នាក់នៅជាមួយក្លឹប Juventus ប្រសិនជាក្លឹបអាចទទួលបានកៅអីលេង Champions League។
ការសម្រេចចិត្តចុងក្រោយអំពីអនាគតរបស់គាត់អាចពឹងផ្អែកលើអ្វីដែលក្លឹបនៅ Serie A អាចធ្វើបាននៅរដូវកាលនេះ៕







