ក្លឹបបិសាចក្រហមចង់បានម្នាក់នេះ! មកប្រជែងស្រោមដៃជាមួយ Onana

0

យោងតាមការចេញផ្សាយរបស់​ TEAMtalk បានអោយដឹងថាក្លឹប Manchester United បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករ James Trafford របស់ Burnley ខណៈដែលពួកគេសម្លឹងមើលការពង្រឹងជម្រើសអ្នកចាំទីរបស់ខ្លួន។ កីឡាករវ័យ ២២ឆ្នាំរូបនេះបានបង្ហាញការចាប់អារម្មណ៍នៅក្នុងរដូវកាលនេះ ដោយសម្រេចបាន Clean Sheet ចំនួន ១១ដងជាប់ៗគ្នា ដោយសរុបពេលវេលាប្រមាណជិត ១០០០នាទី ដែលមិនរបូតគ្រាប់បាល់។

ក្លឹបបិសាចក្រហមត្រូវបានរាយការណ៍ថាមានបំណងចង់បានអ្នកចាំទីវ័យក្មេងដើម្បីធ្វើជាអ្នកបម្រុងសម្រាប់អ្នកចាំទី André Onana ។ ទោះជាយ៉ាងណាក៏ដោយ Newcastle United ក៏ត្រូវបានគេនិយាយថាកំពុងតាមដានស្ថានភាពរបស់ Trafford ដែលអាចបង្កើតជាសង្គ្រាមនៃការផ្ទេរ៕