យោងតាមការបញ្ជាក់របស់អ្នកចាត់ការក្លឹបលោក Ivan Juric បានអោយដឹងថាកីឡាករវ័យក្មេង Tyler Dibling របស់ Southampton ត្រៀមក្នុងការជ្រើសរើសអំពីអនាគតរបស់ខ្លួននៅរដូវក្តៅខាងមុខ។ ជាមួយនឹងការតស៊ូរបស់ Southampton ដើម្បីអាចបន្តលេងនៅ Premier League កីឡាករ Dibling បានទាក់ទាញការចាប់អារម្មណ៍ពីក្លឹបជាច្រើននៅអង់គ្លេស ដែលបានធ្វើអោយមានការរំពឹងទុកអំពីការផ្ទេរមួយចេញពី St. Mary’s។
លោក Juric បាននិយាយថា៖ «កីឡាករ Dibling គឺមានទេពកោសល្យដ៏អស្ចារ្យ។ យើងនឹងឃើញនៅវគ្គផ្តាច់ព្រ័ត្រនៅពេលអ្វីគ្រប់យ៉ាងត្រូវបានបញ្ចប់ ថាតើអ្វីដែលល្អបំផុតសម្រាប់គាត់ ហើយគាត់នឹងធ្វើការសម្រេចចិត្ត»៕