ក្រុមហ៊ុន TikTok គ្រោងនឹងវិនិយោគ ៨,៨ពាន់លានដុល្លារនៅក្នុងប្រទេសថៃក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស និងគំនិតផ្តួចផ្តើមសុវត្ថិភាពតាមអ៊ីនធឺណិត។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។
សូមបញ្ជាក់ជូនថាព័ត៌មាននេះ ត្រូវបានប្រកាសកាលពីខែកុម្ភៈ បន្ទាប់ពីជំនួបរវាងតំណាងក្រុមហ៊ុន TikTok និងរដ្ឋាភិបាលថៃ។
លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ បានសាទរចំពោះការវិនិយោគនេះដោយចាត់ទុកថាជាឱកាសដ៏ធំមួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការអភិវឌ្ឍន៍ AI នៅក្នុងប្រទេសថៃ។
គួរបញ្ចាក់ថា ការវិនិយោគនេះរួមមានកម្មវិធីបណ្តុះបណ្តាលសម្រាប់អាជីវកម្ម និងអ្នកបង្កើត យុទ្ធនាការប្រឆាំងនឹងការក្លែងបន្លំ និងសេវាកម្មបង្ហោះទិន្នន័យថ្មីដើម្បីបង្កើនសមត្ថភាពពពកក្នុងស្រុក៕