យោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាក្លឹប West Ham United កំពុងតែធ្វើការជំរុញយ៉ាងខ្លាំង ដើម្បីទទួលបានការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអង់គ្លេស Angel Gomes នៅពេលដែលកិច្ចសន្យារបស់គាត់ជាមួយ Lille ផុតកំណត់នៅរដូវក្តៅនេះ។
ជាមួយនឹងកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ កីឡាករវ័យ ២៣ឆ្នាំត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកឱកាសថ្មី។ ក្លឹប West Ham មានបំណងចង់ទាញយកប្រយោជន៍ពីស្ថានភាពនេះ ខណៈដែលពួកគេសម្លឹងរកការពង្រឹងក្រុមរបស់ពួកគេសម្រាប់រដូវកាលបន្ទាប់៕