ក្លឹប Dortmund កំពុងពិចារណាកាត់បន្ថយតម្លៃខ្លួនរបស់កីឡាករ Jamie Gittens

0

យោងតាមការចេញផ្សាយរបស់ Sky Sports Germany បានអោយដឹងថាក្លឹប Borussia Dortmund ត្រៀមរួចរាល់ហើយក្នុងការលក់កីឡាករ Jamie Gittens នៅក្នុងរដូវក្តៅនេះ ខណៈដែលក្លឹបនៅ Bundesliga បានទទួលយកថា ពួកគេប្រហែលជាត្រូវទម្លាក់តម្លៃលក់យ៉ាងច្រើនសម្រាប់ខ្សែបម្រើស្លាបអង់គ្លេសរូបនេះ។

កាលពីពេលថ្មីនេះក្លឹប Dortmund បានរាយការណ៍ថាគ្រោងនឹងទាមទារតម្លៃ ១០០លានអឺរ៉ូ ប៉ុន្តែឥឡូវនេះពួកគេកំពុងពិចារណាកាត់បន្ថយតួលេខមកនៅចន្លោះ ៦០-៧០លានអឺរ៉ូតែប៉ុណ្ណោះ៕