ក្លឹប Crystal បញ្ចេញតម្លៃខ្លួនរបស់កីឡាករ Wharton

0

យោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Real Madrid បានកត់សម្គាល់ពីទម្រង់លេងដ៏ល្អរបស់ Adam Wharton របស់ក្លឹប Crystal Palace ក្រោយគាត់ត្រលប់មកទៅលានវិញ ពីបញ្ហារបួស។

ក្លឹប Manchester United និង Liverpool ត្រូវបានបញ្ជាក់ថាក៏ចាប់អារម្មណ៍លើកីឡាករ Wharton ខណៈពេលដែល Manchester City បានជ្រើសរើសមិនព្រមធ្វើការផ្ទេរយកគាត់ក្នុងខែមករាដោយសារតែបញ្ហារបួសរបស់គាត់។

ក្លឹប Crystal Palace ទាមទារតម្លៃប្រមាណ ៧០លានផោន ដែលវាជាចំណូលដ៏ធំមួយសម្រាប់ក្លឹប ព្រោះពួកគេបានទិញគាត់មកពីក្លឹប Blackburn Rovers កាលពីឆ្នាំ២០២៤ ក្នុងតម្លៃតែ ២២លានផោនប៉ុណ្ណោះ៕