ក្លឹប Bayern បានសម្រេចចិត្តមិនផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារសញ្ជាតិអង់គ្លេស

0

យោងតាមការចេញផ្សាយរបស់ Sky Sports Germany បានអោយដឹងថាក្លឹប Bayern បានសម្រេចចិត្តមិនផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារសញ្ជាតិអង់គ្លេស Eric Dier នោះទេ ខណៈដែលកិច្ចសន្យាបច្ចុប្បន្នរបសគាត់នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

ប្រភពដដែលបានអះអាងថា ស្របពេលដែលកីឡាករ Dier ចង់បន្តស្នាក់នៅក្លឹប Munich ខាងក្លឹបក៏មិនបានបន្តកុងត្រាថ្មីអោយគាត់ផងដែរ ខណៈពួកគេមានផែនការក្នុងការប្រើប្រាស់កីឡាករ Josep Stanisic ជាខ្សែការពារកណ្តាលចាប់ពីរដូវកាលក្រោយ៕