ខឹងសង្សាមានអ្នកថ្មី នាំគ្នាយកកាំបិតបំណង់ទៅចាក់

0

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ក្រោយ​ទទួល​ពា្យ​បណ្តឹង​នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៥ អំពី​ករណី ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ ផ្នែក​យុ​ត្តិ​ធ​ម៍ សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់​សំណាញ់ និង តា​ខ្មៅ កំណត់​មុខសញ្ញា​ភិនភាគ​ក្រុម​ជនសង្ស័យ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន បាន​យុវជន​២​នាក់ នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ យោង​តាម​ចម្លើយ សារភាព​ថា​គាត់​ពិតជា​បាន​ប្រច​ណ្ឌ័​ជន​រង​គ្រោះ​ដែល​ត្រូវជា​សង្សារ​របស់​ខ្លួន​ដែល​មាន​សង្សារ​ថ្មី ហើយ​បាន​យក​កូន​កាំ​បិ​ត ទៅ​ជាមួយ​បក្សពួក​គោលបំណង​ទៅ​ចាក់​សង្សារ​ថ្មី​របស់​ជន​រង​គ្រោះ តែ​ត្រូវ​ជន​រង​គ្រោះ​រត់​មក​ជួយ​ទើប​ចាក់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​មាន​របួស​ស្នាម​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​៕