កីឡាករ Vinicius Junior បានបញ្ជាក់ថាគាត់បានត្រៀមខ្លួនជាស្រេចក្នុងការចុះកុងត្រាថ្មីជាមួយ Real Madrid ខណៈដែលគាត់បានបញ្ជាក់ជាថ្មីថាគាត់មិនចាប់អារម្មណ៍នឹងការផ្ទេរទៅ Saudi Pro League ទេ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន កីឡាករវ័យ ២៤ឆ្នាំរូបនេះបាននិយាយថា៖ «ខ្ញុំស្ងប់ស្ងាត់ណាស់ ព្រោះខ្ញុំមានកុងត្រាដល់ឆ្នាំ២០២៧ ហើយខ្ញុំសង្ឃឹមថាខ្ញុំអាចបន្តវាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះខ្ញុំសប្បាយចិត្តនៅទីនេះ។ គ្រប់គ្នាស្រលាញ់ខ្ញុំ និងចូលចិត្តខ្ញុំខ្លាំងណាស់។ គ្មានកន្លែងណាដែលល្អជាងនៅទីនេះទៀតនោះទេសម្រាប់ខ្ញុំ។ ខ្ញុំនៅទីនេះដើម្បីបន្តរឿង អ្វីគ្រប់យ៉ាងដែលប្រធាន និងក្លឹបបានផ្តល់អោយខ្ញុំ។ ខ្ញុំសង្ឃឹមថាអាចស៊ុតបញ្ជូលបានថែមទៀត ហើយនឹងលេងច្រើនប្រកួតទេក្នុងនាមជាកីឡាកររបស់ Real Madrid។ ខ្ញុំបានឈ្នះ ប៉ុន្តែខ្ញុំអាចឈ្នះច្រើនជាងនេះ ហើយខ្ញុំនឹងស្ថិតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប ជាមួយនឹងកីឡាករល្អជាច្រើន ដែលជាវីរៈបុរសរបស់ក្លឹប»៕