យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាខ្សែការពារសញ្ជាតិអៀរឡង់ខាងជើង Conor Bradley បានបន្តកុងត្រាថ្មីជាមួយក្លឹប Liverpool តែ ១៥ខែប៉ុណ្ណោះ ដែលធ្វើអោយគាត់បន្តស្នាក់នៅជាមួយក្លឹបដល់រដូវក្តៅឆ្នាំ២០២៧ ខណៈដែលក្លឹប Liverpool សម្លឹងរកមើលការផ្តល់ជួននៅកុងត្រាវែងជាងនេះសម្រាប់គាត់ ដោយអាចអោយគាត់ស្នាក់នៅទឹកដី Anfield ដល់ឆ្នាំ២០៣០។
យុវជនដែលចេញពីសាលាបាល់ទាត់របស់ក្លឹប Liverpool ត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ហើយដើម្បីបង្កើតអនាគតខ្លួននៅ Anfield ហើយកិច្ចសន្យាថ្មីរបស់គាត់នឹងឃើញការកើនឡើងយ៉ាងខ្លាំងនៃប្រាក់ឈ្នួលរបស់គាត់៕