យោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប Bayern បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើអ្នកចាំទីរបស់ក្លឹប Brighton កីឡាករ Verbruggen នៅរដូវក្តៅនេះ ខណៈដែលពួកគេស្វែងរកអ្នកជំនួសរយៈពេលយូរសម្រាប់អ្នកចាំទីវ័យចំណាស់ Manuel Neuer របស់ពួកគេ។
ទោះយ៉ាងណាក៏ដោយក្លឹបយក្ស Bundesliga នឹងត្រូវចំណាយ ៥០លានផោន ប្រសិនជាពួកគេចង់បញ្ចុះបញ្ចូលក្លឹប Brighton អោយលក់អ្នកចាំទីរូបនេះ៕