កីឡាករ Kevin De Bruyne ស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ ហើយមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយ Manchester City នៅឡើយទេ ចំពេលមានសំណើរយ៉ាងច្រើនពីក្លឹបនៅ Saudi Pro League និង MLS ។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាខ្សែបម្រើដែលមានបទពិសោធន៍រូបនេះនឹងបន្តស្នាក់នៅកីឡដ្ឋាន Etihad ខណៈដែលគាត់មានបំណងលេងនៅ World Cup ឆ្នាំ២០២៦ នៅអាមេរិកខាងជើងសម្រាប់ក្រុមជម្រើសបែលហ្ស៊ិក៕