ក្លឹប Chelsea ចង់បានខ្សែបម្រើវ័យក្មេងរបស់ Man City

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea ចង់បានកីឡាករ Nico O’Reilly ក្នុងខែមករា ប៉ុន្តែខាងក្លឹប Manchester City បាននិយាយថា «ទេ» ដោយពួកគេមិនចង់បាត់បង់ការគ្រប់គ្រងលើកីឡាករនាពេលអនាគត។

លោក Pep Guardiola ក៏បាននិយាយអំពី Nico ដែលស៊ុតបានពីរគ្រាប់កាលពីម្សិលមិញថា «គាត់ពិតជាល្អណាស់!»៕