យោងតាមការចេញផ្សាយរបស់ TBR Football បានអោយដឹងថាក្រុម Arsenal បានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Borussia Dortmund កីឡាករ Jamie Gittens ខណៈដែលលោក Mikel Arteta ស្វែងរកការពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួននៅមុនរដូវកាល ២០២៥-២៦។
ទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍របស់កីឡាករ Gittens នៅក្នុងក្របខ័ណ្ឌ Bundesliga បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូល ៗ ជាច្រើននៅ Premier League ដូចជា Tottenham Hotspur, Chelsea, Manchester City និង Aston Villa ប៉ុន្តែក្រុមកាំភ្លើងធំទំនងជាទទួលបានការផ្ទេរមួយនេះ។
ក្លឹប Borussia Dortmund បានដាក់តម្លៃកីឡាកររូបនេះប្រមាណ ៧០លានផោន៕