កីឡាករ Roque ដែលខិតជិតបញ្ចប់សុបិន្តអាក្រក់របស់ខ្លួននៅប្រទេសអេស្ប៉ាញ ហើយត្រលប់ទៅស្រុកកំណើតរបស់គាត់វិញ ដើម្បីចុះហត្ថលេខាជាមួយក្លឹបយក្សប្រេស៊ីល Palmeiras នឹងត្រូវបន្តស្នាក់នៅ La Liga យ៉ាងហោចណាស់រហូតដល់ចុងបញ្ចប់នៃយុទ្ធនាការ ២០២៤/២៥ ខណៈដែលអ្នកកាសែតប្រេស៊ីល Andre Hernan បាននិយាយថា Palmeiras បានបញ្ចប់ការពិភាក្សាផ្ទេរជាមួយ Barcelona ។
នេះបើយោងតាមការចេញផ្សាយរបស់ Jijantes បានអោយដឹងថា La Liga នឹងមិនអនុញ្ញាតអោយមានការផ្ទេរនេះទេ ខណៈដែលក្លឹបយក្សកាតាឡាននឹងត្រូវបញ្ចប់លក្ខខណ្ឌខ្ចីជើងរបស់គាត់ជាមុនសិន ហើយត្រូវចុះឈ្មោះកីឡាករប្រេស៊ីលឡើងវិញ មុនពេលពួកគេអាចលក់គាត់ទៅឱ្យ Palmeiras ៕