យោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងអំពីការវិលត្រលប់របស់លោក Steven Gerrard ទៅកាន់ក្រុម Rangers ត្រូវបានពន្យាពេល បន្ទាប់ពីក្លឹបបានធ្វើការប្រកាសឈ្មោះគ្រូបង្វឹកបណ្តោះអាសន្នរបស់ពួកគេក្រោយក្លឹបបានបណ្តេញលោក Philippe Clement ចេញ។
ក្លឹប Rangers បានសម្រេចចិត្តចែកផ្លូវជាមួយអ្នកចាត់ការ Philippe Clement បន្ទាប់ពីក្រុមចាញ់ ២-០ ក្រោមថ្វីជើងក្រុម St. Mirren កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលធ្វើឱ្យពួកគេមាន ១៣ពិន្ទុតាមពីក្រោយគូប្រជែង និងក្រុមកំពូលតារាង Celtic។
មួយថ្ងៃបន្ទាប់ពី Clement ត្រូវបានបណ្តេញចេញពីតួនាទី ហើយលោក Barry Ferguson ត្រូវបានប្រកាសជាគ្រូបង្វឹកបណ្តោះអាសន្នថ្មីរបស់ពួកគេ៕