ក្លឹប Palmeiras ស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ដើម្បីទទួលបានកិច្ចព្រមព្រៀងផ្ទេរយកកីឡាករ ​Vitor Roque

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Palmeiras ឥឡូវនេះកំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ដើម្បីទទួលបានកិច្ចព្រមព្រៀងផ្ទេរយកកីឡាករ ​Vitor Roque ក្នុងពេលឆាប់ៗនេះ។

កិច្ចព្រមព្រៀងផ្ទេរយកកីឡាកររបស់ក្លឹប Barcelona នេះមានតម្លៃ ២៥លានអឺរ៉ូ បូកនឹងលក្ខខណ្ឌលក់នាពេលអនាគត ២០% ដោយទទួលបានការយល់ព្រមពីក្លឹបនៅអេស្ប៉ាញ។

នៅមានការងារមួយចំនួនដែលត្រូវដោះស្រាយជាមួយក្រុម Real Betis ខណៈដែលកិច្ចព្រមព្រៀងខ្ចីជើងរួមមានជម្រើសទិញ ដោយនៅរង់ចាំការបញ្ជាក់អំពីអ្នកចាត់ការក្លឹប Real Betis លោក Pellegrini និងក្លឹប៕