Home ព័ត៌មានកីឡា លោក Stefan Effenberg ចង់ឲ្យក្លឹប Bayern យកខ្សែប្រយុទ្ធរូបនេះមកជំនួស Harry Kane

លោក Stefan Effenberg ចង់ឲ្យក្លឹប Bayern យកខ្សែប្រយុទ្ធរូបនេះមកជំនួស Harry Kane

0

អតីតខ្សែបម្រើក្រុម Bayern Munich លោក Stefan Effenberg បានចាប់ផ្តើមពិចារណាជម្រើសកីឡាករដែលអាចនឹងមកជំនួសកន្លែងរបស់កីឡាករ Harry Kane នៅ Allianz Arena ដោយគាត់បានណែនាំអតីតក្លឹបរបស់ខ្លួនអោយកំណត់យកឈ្មោះអ្នកបញ្ចប់ទីថ្មីនៅ Bundesliga ដែលមានបទពិសោធន៍ក្រុមដែលធ្លាប់ឈ្នះស្រាប់។

យោងតាមការចេញផ្សាយរបស់ TV បានអោយដឹងថាកីឡាករ Patrik Schick របស់ Bayer Leverkusen នឹងក្លាយជាជម្រើសម្នាក់សម្រាប់ក្លឹប Bayern Munich ក្នុងការជំនួសកន្លែង Harry Kane។ លោក Stefan Effenberg បាននិយាយនៅក្នុងកម្មវីធី «Doppelpass» នៅលើ Sport1 ដោយបន្ថែមថា «នេះគឺជាខ្សែប្រយុទ្ធដែលធ្វើអោយមានភាពខុសប្លែកគ្នា មិនត្រឹមតែរូបរាងកាយប៉ុណ្ណោះទេ ថែមទាំងមានបច្ចេកទេសដ៏អស្ចារ្យផងដែរ។ នេះគឺជាខ្សែប្រយុទ្ធដែលមិនគួរឱ្យជឿ»៕

Previous articleការវិលត្រលប់របស់លោក Steven Gerrard ទៅកាន់ក្រុម Rangers ត្រូវបានពន្យាពេល
Next articleលោក Carlo Ancelotti និយាយយ៉ាងខ្លីពីអនាគតរបស់ Luka Modric