កីឡាករ Yamal ខកខានមិនហ្វឹកហាត់ជាមួយ Barcelona

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Lamine Yamal មិន​បាន​ហ្វឹកហាត់​ជាមួយ​ក្រុម​នៅ​ថ្ងៃ​នេះ​ទេ បន្ទាប់​ពី​គាត់​បាន​ទទួលរងរបួសម្រាមជើងក្នុងកំឡុងពេលប្រកួតជាក្លឹប Las Palmas កាល​ពី​ចុង​សប្តាហ៍​មុន។

ក្លឹប Barcelona នឹងប៉ះជាមួយក្លឹប Atletico Madrid នៅថ្ងៃស្អែកក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey ជើងទីមួយ ខណៈស្ថានភាពរបស់កីឡាករ Lamine នឹងត្រូវវាយតម្លៃម្តងទៀត៕