យោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Chelsea ត្រូវបានរាយការណ៍ថាបានត្រៀមរួចរាល់ក្នុងការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ប្រមាណ ៩០លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើតារាឆ្នើមរបស់ Brighton កីឡាករ Kaoru Mitoma ខណៈដែលពួកគេសម្លឹងរកអ្នកជំនួសកីឡាករ Mykhailo Mudryk ។
លោក Enzo Maresca ត្រូវបានគេដឹងថាជាអ្នកស្ងើចសរសើរកីឡាករសញ្ជាតិជប៉ុនរូបនេះ ក្រោយបានបង្ហាញទម្រង់លេងដ៏អស្ចារ្យសម្រាប់ក្រុម Brighton ក្នុងរដូវកាល ២០២៤-២៥។ គាត់ថែមទាំងបានស៊ុតបញ្ចូលទីយកឈ្នះក្រុម Chelsea នៅក្នុងជំនួបក្របខណ្ឌ Premier League ក្នុងរយៈពេលថ្មីៗផងដែរ៕